20161216-1 20161216-2

ល្មើជារុក្ខជាតិពពួកអំបូរត្នោត ដែលបានដាក់ឈ្មោះផ្សេងៗគ្នា ទៅតាមប្រទេសនីមួយៗ៖ ចំពោះ ប្រទេសអារ៉ាប់ហៅថា តាម៉ាន់ ប្រទេសម៉ាឡាយូ ហៅថា តាម៉ា ប្រទេសម៉ាឡេស៊ី ហៅថា កុម៉ា ការហៅជាលក្ខណៈអន្តរជាតិថា Date or Datepalm សម្រាប់ប្រទេស កម្ពុជា ហៅថា ល្មើ ឬ ល្មើុ ។ ល្មើមានដើមកំណើត នៅតំបន់ភាគខាងកើត នៃប្រទេសអារ៉ាប់ ដែលជាតំបន់វាលខ្សាច់ដែលមានអាកាសធាតុក្តៅ និងរាំងស្ងួតខ្លាំង ដែលអាចធ្វើអោយដើមល្មើលូតលាស់បានល្អ ។ ជាទូទៅជនជាតិអ៊ីស្លាមបានចាត់ទុកដំណាំល្មើ ជាដំណាំម្យ៉ាង ដែលមានគុណប្រយោជន៍ខ្ពស់ ដល់សុខភាព និងពួកគេបានចាត់ទុកល្មើជាផ្លែឈើអទិទេព និងពិសេសបំផុតសម្រាប់ពួកគេ ។ ចំពោះផ្នែកវិជ្ជសាស្រ្តវិញ ផ្លែល្មើ មានសារធាតុជាច្រើនរួមមាន៖ កាល់ស្យូម, ម៉ាញ៉េស្យូម, ម៉ង់ហ្គាណែស, ផូស្វ័រ, ប៉ូតាស្យូម, ស្ពាន់ធ័រ, ជាតិដែក និងប្រេង Volatin ។ ជាពិសេសល្មើជួយគាំទ្រដល់រាងកាយរបស់មនុស្ស និងសុខភាពរហូតដល់ទៅ២៨មុខ ដូចជា៖ ជួយកាត់បន្ថយជាតិស្ករ នៅក្នុងឈាម កាត់បន្ថយការឡើងសំពាតឈាម និងទប់ឈាមមិនអោយលើង ជួយដល់ភ្នែក បំបាត់ការឃ្លាន បំបាត់ការស្រែកទឹក ជួយកាត់បន្ថយការវិលមុខ ស្លេសក្នុងបំពង់ក ជួយអោយឆ្អឹងរឹងមាំ កាត់បន្ថយអាការ:ទល់លាមក ផ្តល់ថាមពលខ្ពស់ដល់រាងកាយ ដែលអស់កំលាំង, ជួយកាត់បន្ថយការតានតឹង នៅក្នុងអារម្មណ៍ ក្រៅពីនេះវាអាចជួយសំលាប់សត្វល្អិត និងលាងមេរោគនៅក្នុងពោះវៀនធំ និងប្រព័ន្ធរំលាយអាហារផងដែរល្មើមានប្រសិទ្ធភាព ខ្ពស់ ក្នុងការកំចាត់ជាតិពុល និងកាត់បន្ថយការកើតជំងឺមហារីកក្រពះនិងពោះវៀន។ ក្រៅពីនេះល្មើអាចជួយដល់ស្បូនរបស់ស្ត្រីដែលមានគ៌រ ងាយស្រួលក្នុងសម្រាល ហើយវាក៍មានតួរនាទីទប់ឈាមមិនអោយហូរខ្លាំង ក្នុងពេលសម្រាល និងជួយបង្កើតទឹកដោះម្តាយថែមទៀតផងលើសពី នេះទៅទៀតល្មើ ជាផ្លែឈើដ៍ពិសេសបំផុត សម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម អ្នកមានជម្ងឺលើសឈាមហើយវាមានអាហាររូបត្ថម្ភច្រើនសម្រាប់ កុមារតូចៗ ជាពិសេសជូយបំប៉នផ្លូវភេទដល់បុរសនិងនារី និងកត្តាផ្សេងៗជាច្រើនទៀត ។ ចំពោះជនជាតិចិនវិញ បានចាត់ទុកដំណាំល្មើ ជាដើមឈើម្យ៉ាង ដែលមានសិរីមង្គល (ហ៊ុងស៊ុយ) ហើយពួកគេតែងតែនិយម ដាំដើមល្មើ នៅតាមអាគាររាជរដ្ឋាភិបាល សណ្ឋាគារ អាគារពាណិជ្ជកម្ម និងតំបន់ទេសចរណ៍សំខាន់ៗ និងកន្លែងផ្សេង ទៀតទូទាំងពិភពលោក ។

Powered by themekiller.com