ថ្ងៃទី 04 ខែឧសភា ឆ្នាំ 2016 ក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប បានរៀបចំ បើកនូវកម្មវិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានគ្រប់លំដាប់ថ្នាក់នៅក្នុង ព្រះរាជា ណាចក្រកម្ពុជា ជាពិសេសកម្មវិធីនេះត្រូវបានទទួលការអញ្ជើញចូលរួម ពីសំណាក់គណៈធិបតីដ៍ពិសេសបំផុតចំនួន២រូប គឺលោក Anurak Boonleu អគ្គនាយកក្រុមហ៊ុន Kachanburi របស់ប្រទេសថៃដែលលោកបាន ផ្តល់ សិទ្ធផ្តាច់មុខលើការវិនិយោគដំណាំល្មើ និងផលិតផលល្មើគ្រប់ ប្រភេទ លើទីផ្សារកម្ពុជាអោយក្រុមហ៊ុនអ៊ឹងសុទ្ធីតែមួយគត់ ដើម្បីចែកចាយផ្តាច់មុខនៅក្នុង ប្រទេសកម្ពុជា និងទទួលបានការអញ្ជើញចូល រួមពីសំណាក់លោក Rieed Hoshya ដែលជាអគ្គនាយកក្រុមហ៊ុន Medjool Farm Palistinian, ដែលជាក្រុមបានធ្វើការ ដាំដុះដំណាំល្មើ យូរជាងគេ និងល្អជាងគេ នៅលើពិភពលោក ហើយបច្ចុប្បន្ន លោកបានស្ម័គ្រចិត្តធ្វើជា ទីប្រឹក្សាបច្ចេកទេស ដំណាំល្មើអោយក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុបនៅកម្ពុជា ដែលអាចបញ្ជាក់បានថា ក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការផ្តល់ជូនបងប្អូនកសិករកម្ពុជា ទាំងកំរិតថ្នាក់ជាតិ ថ្នាក់អាស៊ី និង កំរិតពិភពលោក ។

Powered by themekiller.com