home-01home-02

ល្មើជារុក្ខជាតិពពួកអំបូរត្នោត ដែលមានឈ្មោះហៅផ្សេងៗគ្នា តាមប្រទេសនីមួយៗ ចំពោះប្រទេសអារ៉ាប់ហៅថា តាម៉ាន់ ប្រទេស ម៉ាឡាយូ  ហៅថា តាម៉ា ប្រទេសម៉ាឡេហៅថា កុម៉ា  ការហៅជាលក្ខណៈអន្តរជាតិថា Date or Datepalm សម្រាប់ប្រទេស កម្ពុជា ហៅថា ល្មើ ឬ ល្មុើ ។

ល្មើមានដើមកំណើតនៅតំបន់ភាគខាងកើត នៃប្រទេសអារ៉ាប់ ជាតំបន់វាលខ្សាច់ដែលមានអាកាសធាតុក្តៅនិងរាំងស្ងួតខ្លាំង ដែលអាចធ្វើអោយល្មើលូតលាស់បានល្អ ។

ជាទូទៅជនជាតិអ៊ីស្លាមបានចាត់ទុកល្មើ ជាដំណាំម្យ៉ាង ដែលមានគុណប្រយោជន៍ខ្ពស់ដល់សុខភាព និងពួកគេបានចាត់ទុកល្មើជាផ្លែឈើអទិទេព និងពិសេសបំផុត សម្រាប់ពួកគេ ។

ចំពោះផ្នែកវិជ្ជសាស្រ្តវិញ ផ្លែល្មើ មានសារធាតុជាច្រើនរួមមាន៖ កាល់ស្យូម, ម៉ាញ៉េស្យូម, ម៉ង់ហ្គាណែស, ផូស្វ័រ, ប៉ូតាស្យូម, ស្ពាន់ធ័រ, ជាតិដែក និងប្រេង Volatin ។

ជាពិសេសល្មើជួយគាំទ្រដល់រាងកាយរបស់មនុស្ស និងសុខភាពរហូតដល់ទៅ២៨មុខ ដូចជា៖ ជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម កាត់បន្ថយការឡើងសំពាតឈាម និងទប់ឈាមមិនអោយឡើង ជួយដល់ភ្នែក បំបាត់ការឃ្លាន បំបាត់ការស្រែកទឹក ជួយកាត់បន្ថយការវិលមុខ ស្លេសក្នុងបំពង់ក ជួយអោយឆ្អឹងរឹងមាំ កាត់បន្ថយអាការ:ទល់លាមក ផ្តល់ថាមពលខ្ពស់ដល់រាងកាយដែលអស់កំលាំង, ជួយកាត់បន្ថយការតានតឹងនៅក្នុងអារម្មណ៍ ក្រៅពីនេះវាអាចជួយសំលាប់សត្វល្អិត និងលាងមេរោគនៅក្នុងពោះវៀនធំ និងប្រព័ន្ធរំលាយអាហារផងដែរ ល្មើមានប្រសិទ្ធភាពខ្ពស់ ក្នុងការកំចាត់ជាតិពុល និងកាត់បន្ថយការកើតជំងឺមហារីកក្រពះនិងពោះវៀន ។ ក្រៅពីនេះល្មើអាចជួយដល់ស្បូនរបស់ស្ត្រីដែលមានគ៌រ ងាយស្រួលក្នុងសម្រាល ហើយវាក៍មានតួរនាទីទប់ឈាមមិនអោយហូរខ្លាំងក្នុងពេលសម្រាល និងជួយបង្កើតទឹកដោះម្តាយថែមទៀតផង លើសពីនេះទៅទៀតល្មើ ជាផ្លែឈើដ៍ពិសេសបំផុត សម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម អ្នកមានជម្ងឺលើសឈាម ហើយវាមានអាហាររូបត្ថម្ភច្រើនសម្រាប់កុមារតូចៗ ជាពិសេសជូយបំប៉នផ្លូវភេទដល់បុរសនិងនារី និងកត្តាផ្សេងៗជាច្រើនទៀត ។

ចំពោះជនជាតិចិនវិញ បានចាត់ទុកដំណាំល្មើ ជាដើមឈើម្យ៉ាង ដែលមានសិរីមង្គល (ហ៊ុងស៊ុយ) ហើយពួកគេតែងតែនិយម ដាំដើមល្មើនៅតាមអាគារ រាជរដ្ឋាភិបាល សណ្ឋាគារ អាគារពាណិជ្ជកម្ម និងតំបន់ទេសចរណ៍សំខាន់ៗ និងកន្លែងផ្សេងៗទៀតទាំងពិភពលោក ។

Powered by themekiller.com