ពូជល្មើ

នៅលើពិភពលោក ល្មើមានជាង៧០០ប្រភេទ(ពូជ) និងត្រូវបានចែកចេញជា៣ជំពួកសំខាន់ៗ៖

ជំពូកទី១៖ ប្រភេទល្មើដែលដាំដើម្បីលម្អរ មានន័យថា ពូជប្រភេទនេះ មិនមានផ្លែរនោះទេ ឬអាចមានផ្កា តែវានិងរោយ ឬខូចទៅវិញ ជាទូទៅគេដាំវាសម្រាប់លម្អរ តាមគេហដ្ឋាន សណ្ឋាគារ​ ​រមណីយដ្ឋាន អាគារពាណិជ្ជកម្ម ឬ តំបន់ទេសចរណ៍ ផ្សេងៗ។

ជំពូកទី២៖ ប្រភេទល្មើ ដែលដាំដើម្បីយកផលនៅពេលក្លាយជាដំណាប់ មានន័យថាពូជប្រភេទនេះ មិនអាចហូបស្រស់ ខ្ចី ឬទំបានទេ និងមិនអាចយកវាទៅកែច្នៃធ្វើជាផលិតផលផ្សេងៗបាន នោះទេ ដូចជា៖ ទឹកឃ្មុំ ស្រាវីស្គី ភេសជ្ជ ស្នូលនំ ស៊េរូ ឬផលិតផលផ្សេងៗបាននោះទេ ។
សូមគូសបញ្ជាក់ផងដែលថា៖ ពូជល្មើប្រភេទនេះងាយនិង ទទួលរងការខូចខាត ឬជ្រុះទៅតាមទឹកភ្លៀង ខណៈពេលផ្លែល្មើ ត្រូវទទួលផលក្នុងរដូវភ្លៀងចន្លោះពីខែ ៧ទៅ៨ ។ ចំពោះពូជល្មើដែលយកផលជាដំណាប់ គឺវាសាកសមបំផុតសម្រាប់អាកាសធាតុក្តៅហើយស្ងួត ដែលផ្ទុយទៅនិងប្រទេសកម្ពុជា ដែលជាតំបន់ត្រូពេជ្រ ដែលមានអាកាសធាតុក្តៅហើយសើម។

ជំពូកទី៣៖ ប្រភេទល្មើដែលអាចអាចទទួលទានផ្លែស្រស់ (រួមទាំងទុំនិងខ្ចី) មិនតែប៉ុណ្ណោះ ពូជល្មើប្រភេទនេះកែអាចកែច្នៃវាធ្វើជាផលិតផលជាច្រើនរួមមាន៖ ទឹកឃ្មុំ ភេសជ្ជះ ទឹកផ្លែឈើស្រស់ ស្រាវីស្គី ស្នូលនំ ជាបន្លែសម្រាប់ឆាស្ករល្មើ សេរ៉ូ និងផលិតផលផ្សេងៗជាច្រើនទៀតផងដែរ។

ចំពោះប្រទេសកម្ពុជាយើង ពូជល្មើចំនួន២ប្រភេទដែលសាកសមបំផុតសម្រាប់អាកាសធាតុ បរិយាកាស និងសីតុណ្ហភាពរបស់រួមមាន៖

ពូជល្មើប្រភេទ KL1 ឬ Mejoo 36

kl1 01 kl1 02 kl1 03

20161217-1

ពូជល្មើប្រភេទ Barhee

Barhee 01

Powered by themekiller.com