អំពីយើង

ក្រុមហ៊ុនអឺុងសុទ្ធីគ្រុបជានណា?

ក្រុមហ៊ុនអឺុងសុទ្ធីគ្រុបជាក្រុមហ៊ុនមួយដែលបានទទួលសិទ្ធិអនុញ្ញាតជាផ្លូវការពីក្រសួងពាណិជ្ជកម្មក្នុងការវិនិយោគលើអាជីវកម្ម  ” ផ្គត់ផ្គង់ កូនល្មើ និងផលិតផលល្មើ គ្រប់ប្រភេទ ”

ក្នុងនោះការវិនិយោគផលិតផលល្មើ គឺជាយុទ្ធសាស្រ្តគោលរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនបានសម្លឹងឃើញនូវ សក្តានុពលរបស់ផលិតផលនេះ ដែលអាចជួយអោយសេដ្ឋកិច្ចកសិករកម្ពុជា មានភាពរុងរឿង អភិវឌ្ឍន៍ និងជាការរួម ចំណែកដ៍ធំមួយ ក្នុងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលអាចជួយពន្លឿននូវសេដ្ឋកិច្ចកម្ពុជាអោយឈរនៅ លើ ទីផ្សារអាស៊ានមួយដ៍សមស្រប និងមានស្ថេរភាព ដូចប្រទេសនានា ។

IMG_8876គិតមកដល់ ថ្ងៃទី 04 ខែឧសភា ឆ្នាំ 2016 ក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប បានរៀបចំ បើកនូវកម្មវិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានគ្រប់លំដាប់ថ្នាក់នៅក្នុង ព្រះរាជា ណាចក្រកម្ពុជា ជាពិសេសកម្មវិធីនេះត្រូវបានទទួលការអញ្ជើញចូលរួម ពីសំណាក់គណះ ធិបតីដ៍ពិសេសបំផុតចំនួន២រូប គឺលោក Anurak Boonleu អគ្គនាយកក្រុមហ៊ុន Kachanburi របស់ប្រទេសថៃដែលលោកបាន ផ្តល់ សិទ្ធផ្តាច់មុខលើការវិនិយោគដំណាំល្មើ និងផលិតផលល្មើគ្រប់ ប្រភេទ លើទីផ្សារកម្ពុជាអោយក្រុមហ៊ុនអ៊ឹងសុទ្ធីតែមួយគត់ ដើម្បីចែកចាយ ចែកចាយផ្តាច់មុខនៅក្នុង ប្រទេសកម្ពុជា និងទទួលបានការអញ្ជើញចូល រួមពីសំណាក់លោក Rieed Hoshya ដែលជាអគ្គនាយកក្រុមហ៊ុន Medjool Farm Palistinian, ដែលជាក្រុមបានធ្វើការ ដាំដុះដំណាំល្មើ យូរជាងគេ និងល្អជាងគេ នៅលើពិភពលោក ហើយបច្ចុប្បន្ន លោកបានស្ម័គ្រចិត្តធ្វើជា ទីប្រឹក្សាបច្ចេកទេស ដំណាំល្មើអោយក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុបនៅកម្ពុជា ដែលអាចបញ្ជាក់បានថា ក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការផ្តល់ជូនបងប្អូនកសិករកម្ពុជា ទាំងកំរិតថ្នាក់ជាតិ ថ្នាក់អាស៊ី និង កំរិតពិភពលោក ។

ទស្សនៈវិស័យ

ចង់ឃើញប្រជាជនក្នុងអាស៊ី ជាពិសេសប្រជាជនកម្ពុជាមានសុខភាពល្អ តាមរយៈការហូបផ្លែល្មើធម្មជាតិដោយគ្មានជាតិគីមី និងសេដ្ឋកិច្ចកម្ពុជា អាចឈរលើទីផ្សារអាស៊ានដោយស្ថេរភាព តាមរយៈការរួបរួមគ្នា វិនិយោគដំណាំល្មើ។

បេសកកម្ម
  • ជួយការងារបច្ចេកទេស ក្នុងការដាំដុះដំណាំល្មើ ជូនដល់កសិករកម្ពុជា រួមបញ្ចូល     ទាំងការពិនិត្យទឹក ពិនិត្យដី និងជួយផ្តល់បច្ចេកទេសក្នុងការដាំដុះ ដោយធានាថា ដំណាំពួកគេ និងត្រូវបានដាំដុះតាមលក្ខណៈស្តង់ដារ បច្ចេកទេស។
  • ផ្តល់បច្ចេកទេសក្នុងការថែទាំ និងទប់ទល់ ឬទប់ស្កាត់នូវរាល់ជម្ងឺដង្កាត់នាៗ ដោយធានាថាដើមល្មើនិងលូតលាស់ ទៅតាម ស្តង់ដារបច្ចេកទេស និងអាចទទួលបានផលល្អដូចការគ្រោងទុក។
  • កំណត់ទីផ្សារជាក់លាក់ ដើម្បីជាទំនុកចិត្តដល់កសិករកម្ពុជាក្នុងការវិនិយោគដំណាំល្មើ និងធ្វើអោយសេដ្ឋកិច្ច កម្ពុជាមានស្ថេរភាព។
គុណតម្លៃ
  • ស្មោះត្រង់
  • សីលធម៌
  • គុណធម៌
  • ភាពជឿជាក់
  • ខូចដូរកូនជូនវិញ មិនផ្លែសងប្រាក់ជូនវិញ
  • ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ

Powered by themekiller.com