កិច្ចប្រជុំបណ្តុះបណ្តាលបច្ចេកទេសដំណាំល្មើ ដល់អ្នកវិនិយោគល្មើជាមួយក្រុមហ៊ុន អ៊ឹង សុទ្ធី ដែលបានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ និងបច្ចេកទេសដំណាំល្មើ

22729021_310213159382431_6321079257508539863_n22687656_310214579382289_658823758592481455_n
ភ្នំពេញ ៖ អ្នកជំនាញមកពីប្រទេសថៃ
បានមកជួយបណ្ដុះបណ្ដាលបច្ចេកទេសការដាំដំណាំល្មើដែលជាដំណាំកសិកម្ម
ថ្មីដល់ប្រជាកសិករកម្ពុជាឲ្យទទួលបាននូវទិន្នផលខ្ពស់
ដើម្បីបម្រើដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

ថ្លែងក្រោយកិច្ចប្រជុំប្រចាំឆមាសលើកទី៣ស្តីពីការពង្រឹងគុណភាព
បច្ចេកទេសដំណាំល្មើកាលពីព្រឹកថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០១៧នៅភោជនីយដ្ឋានទន្លេបាសាក់២លោក អាណារ៉ាក់ ប៊ុនលឿ ប្រ
ធានសមាគមល្មើនៅប្រទេសថៃបានណែនាំដល់ប្រជាកសិករកម្ពុជាត្រូវដាំ
ដំណាំល្មើពូជបាហ៊ីនិងពូជជាលិកា
ដែលផ្តល់ពីប្រទេសថៃនិងអង់គ្លេសរួមទាំងការធានាបណ្តុះបណ្តាល
បច្ចេកទេសដាំដុះនិងមានការថែទាំរហូតដល់ពេលប្រមូលផលទៀតផង។

លោកបានបន្តថា
ការដាំដំណាំល្មើបានល្អអ្នកដាំដុះត្រូវដាំនៅតំបន់ដែលមាន
អាកាសធាតុក្តៅហើយសើមពោលគឺមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ល្អនិង
ផ្តល់ទឹកទៅតាមបច្ចេកទេសគឺមួយសប្តាហ៍ម្តងដើម្បីឲ្យដើមល្មើមាន
ការរីកលួតលាស់បានល្អ។

លោក ឡេង មុនីនាថ
ប្រធានគ្រប់គ្រងក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុបបានមានប្រសាសន៍ថា
ក្រៅពីផ្តល់ជំនាញដាំដុះគឺក្រុមហ៊ុនបានជួយពិនិត្យ ដី ទឹក
កំណត់មាត្រាដ្ឋានសម្រាប់ដាំនិងការដឹកជញ្ជូនដោយឥតគិតថ្លៃ
ធានាដូរថវិកាដើមជូនវិញក្នុងករណីដើមល្មើមិនទទួលបានផ្លែ
ធានាការដូរកូនល្មើខូចជូនវិញក្នុងរយៈពេលដាំ៣ខែដំបូងនិងផ្តល់
កិច្ចសន្យាទិញផ្លែល្មើដោយក្នុង១គីឡូតម្លៃ៣ដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា
ផ្លែល្មើអាចកែច្នៃបានច្រើនប្រភេទដូចជាធ្វើជាបន្លែ ដំណាប់
ទឹកឃ្មុំ ភេសជ្ជៈ តែ ស្ករល្មើ
ផ្លែស្រស់សម្រាប់ទទួលទាននិងធ្វើជាស្នូលនំ។
លោកបានជំរុញឲ្យប្រជាកសិករដាំដំណាំល្មើឲ្យបានច្រើនព្រោះថា
វាជាដំណាំមួយងាយស្រួលក្នុងការដាំនិងអាចរកប្រាក់ចំណូលបានច្រើន
បំផុតបើធៀបជាមួយនឹងដំណាំផ្សេងៗ។ មិនតែប៉ុណ្ណោះដំណាំនេះ
មានទីផ្សារសម្រាប់ផ្គត់ផ្គង់ជាក់លាក់ និងមានកិច្ចសន្យាច្បាស់លាស់
ពិសេសជាដំណាំមួយដែលបងប្អូនជនជាតិអ៊ីស្លាមចាំបាច់ត្រូវតែបរិភោគ
នៅក្នុងរដូវបួស មិនត្រឹមតែប៉ុណ្ណោះទេល្មើមានអត្ថប្រយោជន៍ដល់ទៅ២៨មុខ ដែលអាចជួយសុខភាពបាន។

ចំណែកលោក ប្រាក់ សុចិត្រា
ជាកសិករដាំដំណាំល្មើដែលបានចូលរួមនៅក្នុងកិច្ចប្រជុំបាន
មានប្រសាសន៍ថា រយៈពេលជាង១ឆ្នាំមកនេះ
លោកបានដាំដំណាំល្មើបានជិត២ហិកតាដែលមានដើមល្មើចំនួនជាង៦០០
ដើមនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

លោកបានបន្តថា
«ខ្ញុំសូមសំណូមពរឲ្យដល់ក្រុមហ៊ុនបន្តជួយបណ្តុះបណ្តាលបច្ចេកទេស
ការដាំដំណាំល្មើនេះដល់កសិករជាបន្តទៀតដោយសារដំណាំនេះថ្មីសម្រាប់
កសិករកម្ពុជានៅឡើយ»។
គួរបញ្ជាក់ថា
ក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុបបានចាប់ដំណើរការនៅខែឧសភាឆ្នាំ២០១៦ហើយ
រហូតមកដល់ពេលនេះមានកសិករប្រមាណ៥០នាក់បានដាំដំណាំល្មើនៅលើ
ផ្ទៃដីជិត២០០ហិកតា៕

 

 

22730238_310218449381902_5873553353421995793_n

19396915_275216616215419_4758532669675511201_n

19274893_273723163031431_3723488450447366424_n

Powered by themekiller.com