សកម្មភាពចុះចែកអំណោយ និងសម្ភារៈសិក្សាដល់ក្មេងកំព្រា នៅមជ្ឈមណ្ឌល CCHIS

រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់! ថ្ងៃនេះអគ្គនាយករង ក្រុមហ៊ុនអ៊ឹុងសុទ្ធីគ្រុប លោកស្រី រតនា អេលីកា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក ចែកអំណោយ ផ្តល់ការលើកទឹកចិត្ត និងចែករំលែកក្តីស្រលាញ់ជូនដល់កុមារកំព្រាជាង១០០នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា CCHIS។ យើងខ្ញុំទាំងអស់គ្នាតំណាងអោយ កុមារកំព្រា លោកគ្រូ/អ្នកគ្រូ និងថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌលទាំងអស់ សូមថ្លែងអំណរ និងអរគុណជាអតិបរមា និងសូមប្រសិទ្ធពរជ័យជូនដល់លោកស្រី ក្រុមគ្រួសារលោកស្រី និងក្រុមការងារ សូមអោយជួបប្រទះតែនិងសេចក្តីសុខ អាយុវែង រកស៊ីុមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារ ៕
នាយកមជ្ឈមណ្ឌលមានប្រសាសន៍ថាថ្ងែនេះគាត់បានឃើញស្នាមញញឹមរបស់កុមារ ពិតជាមានអារម្មណ៍ថារំភើបខ្លាំងណាស់ បើទោះបីជាពួកគេកំព្រាឪពុកម្តាយក៍ពិតមែន តែពួកគេនៅតែមានក្តីសង្ឃឹមដោយសារតែមានពួកយើងមានចិត្តស្រលាញ់ អាណិតនិងអោយតម្លៃដល់ពួកគេ ហើយពួកគេនិងតាំងចិត្តតស៊ូទៅមុខទៀត។ (អរគុណចែ រតនាអេលីកា និងក្រុមការងារសម្រាប់ថ្ងៃនេះ❤️️❤️️)
16708318_233197077084040_4199912536117425528_n 16708425_233196643750750_8737630401486786307_n 16708518_233197017084046_7609493408173808506_n 16649202_233196693750745_97401339582255515_n 16684079_233197130417368_5419623116546494741_n 16684082_233196093750805_2986968051762228822_n 16684309_233197097084038_1978700746006299714_n 16708670_233195887084159_6152225642905612861_n 16708586_233195840417497_4483388453107141557_n16708167_233196923750722_8450456666814235198_n

Powered by themekiller.com