កម្មវិធីមនុស្សធម៌ជូនដល់អង្គការ JCI ដើម្បីសាងសង់នូវបង្គន់អនាម័យ

កម្មវិធីមនុស្សធម៌ អគ្គនាយកក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប បានចំណាយនូវថវិការផ្ទាល់ខ្លួន ជូនដល់អង្គការ JCI ដើម្បីសាងសង់ នូវបង្គន់អនាម័យ (សម្រាប់កម្មវិធីបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ) នៅភូមិទំពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់ សៀម ខេត្តកំពង់ចាម ។ តាំងនាមអោយប្រជាជនទាំងអស់នៅក្នុងភូមិ និងបុគ្គលិកអង្គការ JCI ទាំងអស់គ្នា យើងខ្ញំសូម ប្រសិទ្ធិពរជ័យ ថ្លែងអំណរនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោកអគ្គនាយក ដែលរាល់ពេលវេលា លោកតែងតែបានគិតគូរដល់ជនទីទាល់ក្រ និងបានចូលរួមចំនែកក្នុងកម្មវិធីមនុស្សធម៌ជាច្រើន ។ យើងខ្ញុំទាំងអស់គ្នា សូមជូនពរអោយលោកអគ្គនាយកទទួលបាន នូវសេចក្តីសុខ អាយុវែង ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុង ក្រុមគ្រួសារ ។

29062016-05

Powered by themekiller.com