ពិធីសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប

IMG_8959 នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប បានរៀបចំពិធី សម្ពោធ ជាផ្លូវការ ក្នុងការទទួលនូវសិទ្ធផ្តាច់ មុខ ក្នុងការវិនិយោគដំណាំល្មើ និងផលិតផលល្មើគ្រប់ប្រភេទលើទីផ្សារកម្ពុជា ។ នៅក្នុងពិធីសម្ពោធនេះ មានការផ្តល់កេត្តិ យស៍  អញ្ជើញចូលរួមជាគណៈធិបតីពីសំណាក់ លោក Anurak Bonleu  អគ្គនាយកក្រុមហ៊ុន Kachanaburi របស់ ប្រទេសថៃ ដែលបានចុះអនុសារណៈផ្តាច់មុខ ដំណាំល្មើ និងផលិតផលល្មើគ្រប់ប្រភេទ អោយទៅក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប តែ មួយគត់ដើម្បីធ្វើការចែកចាយ និងលក់ បន្តរលើទីផ្សារកម្ពុជា  និងលោក   Rieed Hoshya អគ្គនាយកក្រុមហ៊ុន Madjoo  Farm Palistin, Israel ដែលបានចុះអនុសារណៈ ក្លាយជាទី ប្រឹក្សាបច្ចេកទេស អោយក្រុមហ៊ុនអ៊ឹងសុទ្ធីគ្រុប ។   ក្នុងឪកាសនោះលោកអគ្គនាយកក្រុមហ៊ុន Kachanaburi  បានមាន ប្រសាសន៍ថា លោកនិងជ្រើសរើសពូជល្អៗ   សម្រាប់   កសិករកម្ពុជាធ្វើការដាំដុះជាពិសេសលោកបានធ្វើការប្តេជ្ញាចិត្តថា និងជួយការងារបច្ចេកទេសទាំងស្រុងដល់កម្ពុជាដើម្បី ទទួលបាននូវទិន្នផលល្អ គុណភាពខ្ពស់ និងអាចប្រកួតប្រជែងលើទី ផ្សារអន្តរជាតិបាន លោកបានបន្ថែមទៀតថា  បងប្អូន ជនជាតិអ៊ីស្លាម បានចាត់ទុកល្មើជាដំណាំអតិទេពសម្រាប់ពួកគេ ជា ដើមសេរីមង្គលសម្រាប់ជនជាតិចិនជាទូទៅពួកគេបាន យកវាទៅធ្វើការដាំលម្អនៅតាមអាគារពាណិជ្ជកម្ម សណ្ឋាគារ តាម បណ្តាក្រសួងនាៗរបស់រដ្ឋ និងតំបន់ទេសចរណ៍  សំខាន់ៗ ជាពិសេសល្មើអាចជួយគាំទ្រផ្នែកសុខភាពដល់ទៅ២៨មុខ (ល្អបំផុតសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម អ្នកមាន ជម្ងឺលើសឈាម និងជាឪសថដ៍ពិសេសបំផុតសម្រាប់បំប៉នផ្លូវភេទ) ។

      លោក ឡេង មុនីនាថ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអ៊ឹង សុទ្ធីបាន ធ្វើបទបង្ហាញនូវពត៌មានលំអិតស្តីអំពីដំណាំល្មើ ដល់ភ្ញៀវទំាងអស់ដែលបានចូលរួមក្នុងពិធីដោយលោកសង្កត់ធ្ងន់ទៅលើគោលការណ៍ទាំង៨ក្រុមហ៊ុនដែលមិនមានក្រុមដំណាំកសិកម្មណា អាចធ្វើបានរួមមាន៖

១. ជួយពិនិត្យទឹក និងដីដល់អតិថិជន ដោយមិនយកប្រាក់ ករណីដីនោះមិនអាចដាំបាន នោះក្រុមហ៊ុននិងមិនផ្គត់ផ្គង់ ដើម ល្មើអោយនោះទេ ។

២. ក្រុមហ៊ុននិងធ្វើការដឹកជញ្ជូនកូនល្មើដល់ចំការរបស់អតិថិជនដោយមិនគឹតថ្លៃ

៣. ធ្វើការបង្រៀនការងារបច្ចេកទេសក្នុងការដាំដុះ និងថែទាំដើមល្មើជូននអតិថិជនដោយនិងចុះជួយដាំខ្លះដល់ចំការរបស់   អតិថិជនដើម្បីធានាថាដើមទាំងនោះត្រូវតែដុះនិងទទួលបានទិន្នផលល្អ ដូចការគ្រោងទុក ។

៤. ក្រុមហ៊ុនធានាដូរកូនជូនអតិថិជនវិញករណីមានដើមណាមួយស្លោក ឬ ខូចដោយលក្ខណៈបច្ចេកទេស ។

៥. ក្រុមហ៊ុននិងចុះជួយបច្ចេកទេស ដល់ដីចំការនិមួយៗរបស់អតិថិជននៅរៀងរាល់៣ខែម្តងដើម្បីទប់ស្កាត់នូវរាល់បញ្ហា ដែលកើតឡើងជាយថាហេតុ និងស្វែងរកដំណោះស្រាយទប់ស្កាត់អោយបានទាន់ពេលវេលា ។

៦. ក្រុមហ៊ុននិងរៀបចំកិច្ចរៀងរាល់៦ខែម្តងដើម្បីធ្វើការវាស់វែងនូវការរីកចំរើន និងស្វែងរកអោយឃើញនូវបញ្ហាដើម្បីដោះ ស្រាយ រួមគ្នាអោយទាន់ពេលវេលាជាពិសេសម្ចាស់ចំការទាំងអស់អាចទទួលបាននូវការបណ្តុះបណ្តាល និងចែករំលែកនូវ ព័ត៌មានថ្មីៗ ដើម្បីពង្រឹងគុណភាពលផ្លែ អោយទទួលបានទិន្នផលខ្ពស់និងកើនឡើងដូចប្រទេសមួយចំនួនដែលបានជោគ ជ័យដំណាំល្មើនៅលើពិភពលោក ។

៧. ក្រុមហ៊ុននិងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដើម្បីធ្វើការវាស់វែងនូវសមិត្ថិផល និងស្វែងរកនូវយុទ្ធសាស្រ្តថ្មីៗ តាមការរយៈការ អញ្ជើញ ចូលរួម ពីវាគ្មិនល្បីៗនៅក្រៅប្រទេសដែលមានបទពិសោធន៍ខ្ពស់ និងយូរឆ្នាំ មកចែករំលែកនិងជួយគាំទ្របច្ចេក ទេសទាំងស្រុងដល់បងប្អូនកសិករយើង ជាពិសេសក្រុមហ៊ុននិងរៀបចំដំណើរទស្សនៈកិច្ចទៅទស្សនាចំការល្មើពិតៗ នៅ ប្រទេសថៃដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក (រាល់ការចំណាយក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ) ។

៨. ក្រុមហ៊ុននិងរៀបចំកិច្ចសន្យាទទួលទិញពិអថិជនបន្ទាប់ពីបានផល ដោយមានការចូលរួមដឹងលឺពីសំណាក់មេធាវី និងមេ ឃុំនៅដីចំការរបស់អតិថិជន ។

      ជាចុងក្រោយលោកបាន ជំរុញដល់ប្រជាជនទំាងអស់ដែលមានបំណងចង់វិនិយោគវិស័យកសិកម្ម ឬកំពុងដាំដុះនូវដំ ណាំផ្សេងៗ សូមងាកមកពិចារណា និងធ្វើការវិភាគល្មើដំណាំល្មើវិញ ព្រោះវាចទទួលបានផលច្រើនរហូតដល់ ២៤០០០ ដុល្លា ក្នុង១ឆ្នាំ លើផ្ទៃដី១ហិចតា ពិសេសដំណាំប្រភេទនេះអាចទទួលផលរហូតដល់៧០ឆ្នាំ លោកបានបន្ថែមទៀតថា ប្រសិនបើយើងនាំគ្នាំល្មើទាំងអស់គ្នានោះសេដ្ឋកិច្ចកម្ពុជាអាចឈានទៅរកទីផ្សារអាស៊ានមួយដ៍សមស្របបន្ទាប់ផលិតផលអង្ករ ។

Powered by themekiller.com