របៀបកាត់សំអាតស្លឹក

របៀបកាត់សំអាតស្លឹក

ការកាត់ធាងចាស់ៗរបស់ដើមល្មើ  គួរតែកាត់អោយដល់គល់ ទើបធ្វើអោយដើមល្មើរបស់យើងលូតលាស់បានឆាប់រហ័ស ព្រោះបើយើងកាត់ធាង អោយនៅសល់វែងប៉ុណ្ណា នោះការលូតលាស់របស់ដើមក៍វានិងកាត់បន្ថយតាមនោះផងដែរ ព្រោះសារធាតុចិញ្ចឹមផ្សេងៗដែលនាំមកចិញ្ចឹមដើម នោះវានិងចែករំលែកសារធាតុចញ្ចឹម ទៅជួយធាងចាស់ដែលនៅសល់ជាប់ដើមដែលជាហេតុធ្វើអោយ ការលូតលាស់របស់ដើមនិងកាត់បន្ថយ និងធ្វើអោយដើមមានទំហំតូច ។

យើងអាចសង្កេតមើលឃើញថា ធាងចាស់ៗដែលយើងកាត់ចេញនោះនៅតែ ស្រស់ ឬពណ៌ខៀវ អាចមានរយះពេលពី 2-5ឆ្នាំ នេះជាហេតុបង្កអោយដើមល្មើនៅតូច មិនដូចការកាត់ធាងអោយដល់ដើមវានោះទេ។ វាក៏មានបញ្ហាដល់ការផលិតផ្លែរបស់វាដែរ ។

ការកាត់ធាងដែលចាស់ៗចោលគឺគេធ្វើក្នុង១ឆ្នាំម្តង គឺនៅក្នុងខែមករា ឬក្នុងអំឡុងពេលដើមល្មើចាប់ផ្តើមចេញផ្កា យើងត្រូវកាត់បន្លារបស់វាចេញផងដែរ  ដើម្បីត្រៀមការផ្សំកេសរ ហើយធាងដែលគេត្រូវកាត់ចេញ គឺជាធាងចាស់ៗ ហើយជាធាងដែលទាបៗប៉ុណ្ណោះ ។

20161208-11 20161208-12 20161208-13

ការកាត់ធាងអោយជិតដើម                               ការកាត់ធាងមិនល្អ                       ការទុកធាងអោយនៅវែងជ្រុល

Powered by themekiller.com