បច្ចេកទេសទូទៅ

លក្ខណៈបច្ចេកទេសទូទៅរបស់ដើមល្មើ
  • ដើមល្មើមិនត្រូវដាំនៅលើដីឥដ្ឋដែលស្អិត ឬដីដែលលិចទឹកជាប្រចាំនោះឡើយ
  • ដើមល្មើមានកំពស់ អតិបរមាប្រមានពី 25-30ម៉ែត្រ។
  • ទំហំដើមរបស់វាប្រហែល 40-50 សង់ទីម៉ែត្រ និងមានស្លឹកជាប់និងធាងប្រហែល៤០ទៅ៦០ស្លឹក។
  • ដើមល្មើត្រូវដាំ គំលាតពី 7ម៉ែត្រ ទៅ 7ម៉ែត្រ ដូច្នេះដីមួយហិចតាត្រូវដាំដើមល្មើមិនអោយលើសពី204 ដើមឡើយ
  • ដើមល្មើត្រូវការទឹកតិចតួចបំផុត (ស្រោច២ដងក្នុង១សប្តាហ៍សម្រាប់រយៈពេលដាំ៣ខែដំបូង និងស្រោចតែ១ដងក្នុង១សប្តាហ៍បន្ទាប់ពីរយៈពេល ៣ខែ)
  • ល្មើចាប់ផ្តើមផ្លែ ចាប់ពីអាយុ3ទៅ4ឆ្នាំ
  • ផលល្មើវាកើនឡើងទៅតាមអាយុកាលពី10គីឡូទៅដល់100គីឡូក្នុង១ដើម
  • ល្មើអាចរស់នៅបានជាង100ឆ្នាំ និងទទួលផលបានរហូតដល់70ឆ្នាំ (ដាំតែម្ដងអាចប្រមូលផលបានពេញ១ជីវិត)
  • ជីដែលអាចប្រើសម្រាប់ដំណាំល្មើ រួមមាន៖លាមក មាន់ ទា គោ ជ្រូក ប្រជៀវ ក្របី ក្ងាន ឬជីកំប៉ុស
  • ភួងផ្កានិងចេញមកក្បែរគល់នៃធាងរបស់វា ។ ស្រដៀងនិងដូងដែរ ដែលហៅថា ចន្ទ ដែលមានលក្ខណៈជាស្មែង មានពណ៌ត្នោត។ ពេលវេលាដែលភួងផ្កា ឬចន្ទនេះ ចេញពីដើមគឺរយះពេល20ថ្ងៃ ស្មែងឬកញ្ចុំផ្កាក៏ចាប់ផ្តើមបែកចេញក៏មានផ្កាវានៅខាងក្នុង។

Powered by themekiller.com