ដើមល្មើ

នៅលើពិភពលោកល្មើមានជាង២០០ប្រភេទ (ពូជ) ក្នុងនោះពូជល្មើ២ប្រភេទដែលសាកសមបំផុតសម្រាប់អាកាសធាតុ បរិយាកាស និងសីតុណ្ហភាពរបស់ប្រទេសកម្ពុជារួមមាន៖

ពូជប្រភេទ KL1 ឬ Mejoo 36

kl1 01 kl1 02 kl1 03

ពូជប្រភេទ Barhee

Barhee 01

Bahi123

ក្នុងចំនោមពូជល្មើប្រភេទ២ខាងលើ យើងអាចយកវា មកទទួលទានស្រស់បាន រួមទាំងទុំនិងខ្ចី មិនតែប៉ុណ្ណោះ ពូជល្មើប្រភេទ នេះកែអាចកែច្នៃវា ធ្វើជាផលិតផលជាច្រើនបានរួមមាន៖

១. ជាបន្លែនៅពេលខ្ចី               ២. ទទួលទានផ្លែស្រស់ពេលទុំ

ជាបន្លែនៅពេលខ្ចីទទួលទានផ្លែស្រស់ពេលទុំ

៣. ទទួលទានពេលក្លាយជាដំណាប់

ទទួលទានពេលក្លាយជាដំណាប់

៤. ធ្វើជាទឹកសេរ៉ូ(Date-syrup): ផ្លែល្មើមានរសជាតិផ្អែមពីធម្មជាតិនិងមានជាតិស្កររហូតដល់ 60 ភាគរយ អាចនិយាយបានថា ជាប្រភពនៃជាតិស្ករមួយដែលល្អឥតខ្ចោះបើប្រៀបធៀបជាមួយ sugar beet ដែលមានជាតិស្ករ 12-14 ភាគរយ និងអំពៅត្រឹមតែ 10 ភាគរយ។

៥. ល្មើអាចធ្វើជាស្ករល្មើ(Date-Sugar): ដោយចំរាញ់ជាតិស្ករ ពីផ្លែល្មើក្រៀម ដែលមានជាតិស្ករ 70 ភាគរយ, ការចំរាញ់ជាទឹកល្មើរាវ បែបនេះវាអាចប្រើជំនួសស្ករបាន ។ ក្រៅពីនេះគេអាចយកវាប្រើក្នុងការផលិតសូកូឡា Toffees Biscuit Caramel ព្រមទាំងប្រើក្នុងការផលិត Barley  sugar ថែមទៀតផង។ វិធីផ្សេងមួយទៀតនោះ យើងក៍អាចចិតឬជៀរ ដើមល្មើដើម្បីយកទឹកមកកូរធ្វើជាស្ករល្មើបានផងដែរ វិធីបែបនេះគឺពេញនិយមបំផុតសម្រាប់ប្រទេសបង់ក្លាដេស និងប្រទេសណេប៉ាល់ ។

៦. ល្មើអាចច្នៃជាស្រា:  ដោយយកទឹកដែលបានពីល្មើមកទុក រហូតដល់ឡើងមេចុងក្រោយក៏ក្លាយទៅជាស្រាតែម្តង។

៧.  Distilled Vinegar ដោយយកទឹកល្មើមកបំលែងទៅជា Alcohols បន្ទាប់មកយក Alcohols បំលែងទៅជាទឹកក្រូច។

៨. ល្មើជាផលិតផលដែលប្រើក្នុងវិស័យឧស្សាហកម្មកសិកម្ម អាចផលិតជាចំនីសត្វ។

៩.ល្មើអាចច្នៃជាទឹកឃ្មុំ(Honey-date palm): ការកែច្នៃផ្លែល្មើ ទៅជាទឹកឃ្មុំ ត្រូវបានបំលែងលើកដំបូងបំផុតក្នុងពិភពលោក ដោយរោងចក្រមួយដែលមានឈ្មោះថា Kurma bun junub ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍និងការធ្វើឱ្យប្រសើរឡើងនូវ អាហារូបត្ថម្ភ ហើយទឹកឃ្មុំល្មើមានគុណភាព ស្ទើរតែ ១០០% នៃទឹកឃ្មុំធម្មជាតិផងដែរ ។ មិនតែប៉ុណ្ណោះល្មើអាចកែច្នៃបាន ច្រើនប្រភេទរួមមានដូចខាងក្រោម៖

100cmX80cm-smail-size

1 2 3

4 5

6

Powered by themekiller.com