ការស្រោចទឹក

ការស្រោចទឹក

ល្មើគឺជារុក្ខជាតិម៉្យាងដែលត្រូវការទឹកល្មម មិនច្រើនពេកទេ ជាពិសេសរដូវប្រាំងល្មើមិនអាចខ្វះទឹកបានឡើយ ដែលអាចធ្វើអោយដើមល្មើមានភាពលូតលាស់បានល្អស្របទៅតាមលក្ខណៈស្តង់ដារបច្ចេកទេស។

ក្នុងការចាប់ផ្តើមដាំ គួរដាំនៅរដូវភ្លៀងទើបប្រសើរ (ឬអាចដាំក្នុងពេលវេលាណាមួយក៍បានអោយតែមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់) ហើយការផ្តល់ទឹកត្រូវផ្តល់ជាប្រចាំ ចំនួន ២ដងក្នុង១សប្តាហ៍ ខណៈពេលចាប់ផ្តើមដាំក្នុងរយៈពេល៣ខែដំបូង ហើយយើងនិងផ្តល់ទឹកចំនួន ១សប្តាហ៍ម្តង បន្ទាប់ពីបានដាំ៣ខែរួចរាល់។

ជាទូទៅដើមល្មើមចាប់ផ្តើមផ្លែពីឆ្នាំទី៣ឡើងទៅ ហើយការចាប់ផ្តើមផលិតផ្កា គឺនៅចន្លោះពីខែធ្នូទៅខែមករា ដែលជាពេលវាលាមួយ ដែលយើងត្រូវផ្តល់ទឹកអោយបានទៀងទាត់ វានិងផ្តល់សារធាតុចិញ្ចឹមដើម្បីអោយផ្កាចេញមកមានគុណភាពល្អ។

ការផ្តល់ទឹកត្រូវបន្តរហូតដល់ខែខែមិថុនាដែលជារដូវវស្សាសម្រាប់ប្រទេសយើង ដូច្នេះវាជាពេលវេលាងឲដែលត្រូវបញ្ឈប់ការដាក់ទឹក ដោយយើងត្រូវមើលទៅតាមអាកាសធាតុ តើគួរដាក់ទឹកឬអត់ ហើយយើងមិនគួរដាក់ទឹកច្រើនពេកនោះទេ។

ចំពោះបំពង់ទុយោរដែលត្រូវដាក់ទុកស្រោចដើមល្មើ គួរមានទំហំ 16 PE -25 មម ទើបប្រសើរ ហើយយើងត្រូវដាក់នៅត្រង់គល់ល្មើគ្រប់ៗដើម។

20161208-4 20161208-5

                                                                                    ប្រព័ន្ធទឹក                                                         ការស្រោចទឹក

Powered by themekiller.com