ការផ្សំលំអងកេសរ

ការផ្សំលំអងកេសរ

ការផ្សំលំអងកេសរបែងចែកជា២ប្រភេទធំៗគឺ៖

20161208-16 20161208-17 20161208-18

                                                                                        ផ្កាឈ្មោល                                   ផ្កាញី

  1. ការផ្សំស្រស់ គឺ ជាការនាំយកផ្កាឈ្មោលដែលទើបនិងបែកចេញពីសន្ទបថ្មីៗ ហើយហែកយកទងវាតូចៗ ទៅគោះដាក់លើផ្កាញី(អាស្រ័យលើភាពពេញលក្ខណះរបស់ផ្កាឈ្មោល) ឬយកផ្កាញីចំនួន ៤ ទៅ ៨ទង មករុំជាមួយ ផ្កាញីមួយសន្ទប ហើយរុំព័ទ្ធជុំវិញ គឺជាការស្រេច (ចំនួនផ្កាឈ្មោលដែលត្រូវយកមកបង្កាត់ គឺវាអាស្រ័យទៅនិងស្ថានភាពទំហុំផ្កាញីដែលមាន)។ ការផ្សំកេសរ មិនត្រូវពន្យាពេលនោះទេ ព្រោះផ្កាឈ្មោលអាចនិងហើរទៅតាមខ្យល់ ឬសត្វឃ្មុំមកក្រេបយកលំអងអស់ នៅពេលផ្កាឈ្មោលបែកចេញពីស្រទប ជាពិសេសការដែលយើងចងទងផ្កាឈ្មោលនៅកណ្តាលផ្កាញី នោះសត្វឃ្មុំ និងហើរមករកផ្កឆឈ្មោល ដែលនៅខាងក្នុងផ្កាញី វាក៍ជួយផ្សំកេសរអោយយើងម្តងទៀត ដែលជួយបំពេញអោយមានផ្កាឈ្មោលគ្រប់គ្រាន់ក្នុងការបង្កាត់កេសរបានជោគជ័យ ។

20161208-19 20161208-20 20161208-17

2. ការផ្សំបែបស្ងួត ៖ ជាទូទៅផ្កាឈ្មោលតែងតែកើតមុនផ្កាញី ហើយយើងត្រូវយកយកផ្កាឈ្មោល ទៅគោះយក លំអងទុក ជា ទូទៅម្សៅ (កេសរ) ឈ្មោលមានចំនួនតិច ដូច្នេះយើងអាចយក កេសរឈ្មោលចំនួន ១០០ក្រាមមកលាយជាមួយ ម្សៅ មី ម្សៅឆា ឬម្សៅភេសាត់ ចំនួន ៩០០ក្រាម ហើយក្រឡុកអោយស្មើសាច់ ហើយត្រូវបិតអោយជិតការពារកុំអោយមានសំនើម និងត្រូវរក្សាទុកនៅក្នុងសីតណ្ហភាព២ទៅ៧ អង្សា ទើបប្រសើរ ។ ផ្កាញីអាចចេញមកខុសរដូវ ដូច្នេះនៅពេលដែលផ្កាញីចេញយើងគួរប្រើជក់ដើម្បីបង្កាត់ឬប្រើម៉ាស៊ីនបាញ់ក៍បាន ។

20161208-21 20161208-16 20161208-22

20161208-23 20161208-24

ផ្លែដែលធ្វើការផ្សំកេសរមិនពេញលក្ខណះ

20161208-25

A:ជាការផ្សំកេសរដែលពេញលក្ខណះ ផ្លែនិងវិវត្តន៍ធំ មិនមានគ្រាប់ ពេញលក្ខណះ

B:ជាការផ្សំកេសរដែលមិនពេញលក្ខណះ ផ្លែក្តៀប តូចភាពស្រស់មានតិច សាច់ស្ងួត

Powered by themekiller.com