ការដាក់ជី

ការដាក់ជី

ការដាក់ជី ត្រូវដាក់លើកទី១ នៅពេលដាំដំបូង សម្រាប់ក្រាលបាត យើងគួរតែ ប្រើជីធម្មជាតិដូចជា អាចន៍មាន់ ទា គោ ជ្រូក ក្របី ប្រជៀវ …។ល។ ហើយចំនួន គីឡូដែលត្រូវដាក់ ត្រូវស្របទៅតាមស្ថានភាពដី កំហាប់ សារធាតុដែលមានក្នុងដី ដូច្នេះមុននិងដាំដើមល្មើត្រូវមានការត្រួតពិនិត្យដីនិងទឹកពីអ្នកបច្ចេកទេសជាមុនសិន ។

បន្ទាប់ពីការដាំដំបូងរួចរាល់ហើយ យើងត្រូវដាក់ជីជាប្រចាំចំនួន៤ដងក្នុង១ឆ្នាំ ឬ៣ខែម្តង ដោយដាក់ជីនៅជុំវិញគល់ដើមល្មើ និងបន្ថែមជីដែលមានសារធាតុចិញ្ចឹម ២ដងក្នុង១ឆ្នាំ ហើយយើងគួរតែ ប្រើជី 25-7-7,20-10-10 លាយជាមួយជី ធម្មជាតិ ដើម្បីជំរុញអោយឬសនិងដើម លូតលាស់បានល្អ ។

ការធ្វើដី និងកំចាត់ស្មៅនៅជុំវិញដើម នៅរៀងរាល់៣ខែម្តង វាជារឿងដែលសំខាន់បំផុតដើម្បីដើមល្មើអាចទទួលស្រូបយកសារធាតុជីបានគ្រប់គ្រាន់ដើម្បីជួយបំប៉នដើមនិងឬស ។ នៅពេលដែលល្មើគ្រប់អាយុដែលមានផ្លែ ក្នុងអំឡុងខែធ្នូ ដល់ខែមករា វាជាពេលដែលដើមល្មើត្រូវការសាធាតុចិញ្ចឹមដើម្បីផលិតផ្ការបស់វា គួរដាក់ជី 8-24-24 និងត្រូវកាត់បន្ថយការដាក់ជីធម្មជាតិ ។

20161208-6 20161208-7

20161208-8 20161208-9

Powered by themekiller.com